Samsung កើនឡើងចំនួនលក់នៅទីផ្សារអឺរ៉ុប ដោយសារទូរស័ព្ទធុនមធ្យម

Canalys មាន​របាយការណ៍​ថ្មី បង្ហាញ​អំពី​ស្ថានភាព​​ស្មាតហ្វូន​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ប្រចាំ​ត្រីមាស​ទី ២ ឆ្នាំ ២០១៩​ ដែល​គេ​ឃើញ​ថា​ Samsung បាន​កើន​ឡើង​ចំនួន​លក់​ច្រើន តាម​រយៈ​​ការ​បញ្ចេញ​លក់​ស្មាតហ្វូន​ Galaxy A ដែល​មាន​តម្លៃ​ធូរ។

ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​ទាំង ៥ នៅ​អឺរ៉ុប គឺ​មាន​ម៉ូដែល Galaxy A50 លក់​បាន ៣,២ លាន​គ្រឿង ម៉ូដែល A40 លក់​បាន ២,២ លាន​គ្រឿង ម៉ូដែល Redmi Note 7 លក់​បាន ២,០ លានគ្រឿង ម៉ូដែល Galaxy A20e លក់បាន ១,៩ លានគ្រឿង និង​ iPhone XR លក់​បាន ១,៨ លាន​គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds