អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងក្មួយប្រុសត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ
ភ្នំពេញ ៖ អតីតរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងក្មួយប្រុស ឈ្មោះ អ៊ីស្មាអែលពិន ឧស្មាន ត្រូវបានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់១៥ឆ្នាំ ពីបទការនាំចេញដោយមិនស្របច្បាប់ សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីឆ្នាំ២០០៤ ។
លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស ទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗផងដែរ ក្រោយតុលាការបានអនុវត្ត តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
លោក អះម៉ាត់ យ៉ះយ៉ា និង ក្មួយប្រុស ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការបញ្ជូនស្ត្រី ដោយខុសច្បាប់ទៅធ្វើការ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមក លោកបដិសេធថា ជារឿងដែលគេប្រឌិតឡើង ដើម្បីចាប់ខ្លួនលោក ប៉ុណ្ណោះ ៕
ដោយ៖ សុខ លាភ