ស្លាប់១៦១នាក់ និង១៣៧ នាក់រងរបួស ដោយសារជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយខ្យល់មូសុងនៅប៉ាគីស្ថាន

មនុស្សសរុបចំនួន១៦១នាក់ស្លាប់ និង១៣៧ នាក់ផ្សេងទៀត បានរងរបួសដោយសារឧប្បត្តិហេតុទាក់ទងនឹងភ្លៀង ចាប់តាំងពីខែកក្កដា នៅទូទាំងប្រទេស ដោយសារតែជំនន់ទឹកភ្លៀង ដែលបង្កឡើងដោយខ្យល់មូសុង។ មន្ត្រីអាជ្ញាធរគ្រប់គ្រង គ្រោះមហន្តរាយជាតិ របស់ប៉ាគីស្ថាន។

មន្ត្រីរូបនេះ បាននិយាយថា ភ្លៀងបច្ចុប្បន្ននេះទំនងជានឹងធ្លាក់ចុះ ពីទីក្រុងការ៉ាជី នៅថ្ងៃច័ន្ទ ដោយមានសម្ពាធខ្យល់ទាប ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ ដល់សមុទ្រ អារ៉ាប់ នៅក្បែរឆ្នេរការ៉ាជី។ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៧ នាក់ស្លាប់ និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងគ្រោះថ្នាក់ទាក់ទងនឹងភ្លៀង ដាច់ដោយឡែកពីគ្នា នៅការ៉ាជី នៃខេត្តស៊ីន ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

អ្នកស្លាប់ភាគច្រើន បានកើតឡើងដោយសារតែឧប្បត្តិហេតុ នៃការដួលរលំ និងការឆ្លងចរន្តអគ្គិសនី។ ចំនែក ឯសត្វរាប់សិបក្បាល ក៏ត្រូវបានចរន្តអគ្គិសនីឆក់ ឬត្រូវបានលង់ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds