ជានិស្ស័យ! ស៊េរីទំនើប២គ្រឿង មួយម៉ាក Jaguar XJ និងមួយទៀត Lexus GS300 មានស្លាកលេខដូចគ្នាតែមួយ
យោងតាមគណនីFacebook របស់លោក ផែង វណ្ណៈ បានបងបង្ហោះថា « រថយន្ដ ២ គ្រឿង ប្រើប្រាស់ស្លាកលេខ តែ ១ តេីមួយណាពិត មួយណាក្លែងក្លាយ ? ១-រថយន្ត Jaguar XJ ពណ៌ ប្រផេះក្រម៉ៅ គឺ ពាក់ស្លាកលេខត្រឹមត្រូវ មានម្ចាស់កម្មសិទ្ធិគឺ លោក គីម រស្មី , ២- ចំណែករថយន្ដ Lexus GS300 ពណ៌ទឹកមាស គឺ ពាក់ស្លាកលេខក្លែងក្លាយ សូមសមត្ថកិច្ចចរាចរតាមដងផ្លូវឃាត់រថយន្ត Lexus GS 300 ដែលលួចប្រេីស្លាកលេខគេយកមកផ្ដន្ទាទោសតាមច្បាប់។ »