ឥណ្ឌូនេស៊ីគ្រោងផ្លាស់ប្តូររាជធានីពីក្រុងចាកាតាទៅកាន់ក្រុងកាលីម៉ាន់តាន់ ដោយសារបញ្ហាការលិចលង់

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន WORLDOFBUZZ បានឲ្យដឹងថា ឥណ្ឌូនេស៊ីកំពុងតែរៀបចំគម្រោងធ្វើការផ្លាស់ប្តូររាជធានីរបស់ខ្លួនពីក្រុងចាកាតាទៅបង្កើតរាជធានីថ្មីនៅក្នុងទីក្រុងកាលីម៉ាន់តាន់វិញ។

មូលហេតុនៃការផ្លាស់ប្តូរនេះត្រូវបានលោកប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ីគឺលោក Joko Widodo បញ្ជាក់ប្រាប់ថា រហូតមកទល់នឹងពេលនេះគឺផ្ទៃដីប្រមាណជា ៤០%នៃទីក្រុងចាកាតាកំពុងស្ថិតនៅក្នុងកម្រិតនីវោទឹកសមុទ្រយ៉ាង​ខ្លាំង ហើយគេបានព្យាការណ៍ថា យ៉ាងយូរនៅត្រឹមឆ្នាំ ២០៥០ ទីក្រុងមួយនេះនឹងមានទឹកលិចពេញតែម្តង។ ជាការពិត សារព័ត៌មាន BBC បានកត់សំគាល់ឃើញថា ទីក្រុងចាកាតា គឺជាទីក្រុងដែលឆាប់លិចលង់ជាងគេបំផុតនៅលើពិភពលោក។

ទីក្រុងចាកាតាមានប្រជាជនជាង១០លាននាក់ ហើយទីក្រុងនេះមានចរាចរណ៍កកស្ទះយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យខាតបង់ថវិកាប្រមាណ ១០០ ទ្រីលានរ៉ូពី រៀងរាល់ឆ្នាំ។ រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងចង់ចាប់ផ្តើមផ្លាស់ប្តូររាជធានីនៅឆ្នាំ២០២៤ ហើយលោក Joko Widodo បានបញ្ជាក់ថា ការផ្លាស់ប្តូររាជធានីនេះត្រូវការពេលយ៉ាងហោចណាស់១០ឆ្នាំទើបចប់ជាស្ថាពរ ហើយ
ត្រូវចំណាយអស់ទឹកប្រាក់ប្រមាណជា ៣៣ ពាន់លានដុល្លារអាមេរិកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open