ប្រទេសថៃចាប់ខ្លួនមនុស្ស ៩នាក់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីការបោះឆ្នោត !!!

ប្រទេសថៃ : មនុស្ស ៩នាក់ ត្រូវបានឃាត់ខ្លួនពីបទផ្សព្វផ្សាយ «ព័ត៌មានក្លែងក្លាយ» ទៅលើបណ្តាញសង្គម Facebook ដោយមានការប្រកាសអំពីការដកហូតតំណែងរបស់មន្ត្រីបោះឆ្នោតមួយចំនួន និងសន្លឹកឆ្នោតក្លែងក្លាយ បន្ទាប់ពីមានការស្ទង់មតិដ៏ចម្រូងចម្រាសនៅក្នុងព្រះរាជាណាចក្រមួយនេះ។ ជនជាប់ចោទអាចប្រឈមនឹងការជាប់គុក ៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៣,០០០ ដុល្លារអាមេរិក។

ថៃបានធ្វើការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយវាគឺជាលើកដំបូង បន្ទាប់ពីរដ្ឋប្រហារ ឆ្នាំ២០១៤។ ទាំងគណបក្ស Phalang Pracharat ដែលគាំទ្រដោយពួកយោធា និងគណបក្ស Pheu Thai ដែលជាគូប្រជែក គឺកំពុងតែដណ្ដើមយកឈ្នះជានាយករដ្ឋមន្ត្រីថ្មី។ លទ្ធផលជាផ្លូវការពេញលេញមិនទាន់បានចេញផ្សាយនៅឡើយទេ ប៉ុន្តែសំណួរកំពុងតែចោទឡើង ជុំវិញភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ដែលវាអាចធ្វើឱ្យលទ្ធផលប្រែប្រួល។ យ៉ាងណាមិញដើម្បីតែងតាំងនាយករដ្ឋមន្ត្រីថ្មី គណបក្សដែលទទួលជ័យជម្នះត្រូវតែឈ្នះកៅអីជាងពាក់កណ្តាល ក្នុងចំណោមអាសនៈចំនួន ៧៥០ ទាំងសភាជាន់ទាប និងខ្ពស់។

អត្ថបទ : កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds