សម្តេច ទៀ បាញ់ ស្នើកងកម្លាំង អជ្ញាធរ ត្រៀមកម្លាំងជួយពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
ភ្នំពេញ :បន្ទាប់ពីប្រជាពលរដ្ឋកំពុងទទួលរងនូវគ្រោះទឹកជំនន់ ខណៈ ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនៅតាមបណ្តាខេត្តនានា សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នៅ ថ្ងៃទី១២ ខែសីហា នេះ បានអំពាវនាវដល់កងទ័ព និង អាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់ពួកគាត់។
សរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ សម្ដេច ពិជ័យសេនា ទៀ បាញ់ បានអោយដឹងថា “សូមបងប្អូនកងទ័ពទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រៀមខ្លួនឱ្យបានល្អ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងគ្រាដែលយើងកំពុងទទួលរងនូវគ្រោះទឹកជំនន់ ហើយភ្លៀងក៏នៅតែបន្តធ្លាក់ឥតឈប់ឈរនៅតាមបណ្តាខេត្តនានា”៕
អត្ថបទ៖ សុខ លាភ