ខ្លាចគេថាច្រៀងមិនពីរោះ បុរសម្នាក់ខំប្រឹងស្រែកច្រៀងរហូតដួលសន្លប់ក្នុងបន្ទប់ខារ៉ាអូខេ

ចិន៖ បុរសម្នាក់ត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលគាត់ខំប្រឹងស្រែកច្រៀងបទចម្រៀងប្រភេទប្រើសំឡេងស្រែកខ្ពស់ៗជាច្រើនបទជាប់គ្នារហូតដួលសន្លប់នៅក្នុបន្ទប់ខារ៉ាអូខេ។​ ជនរងគ្រោះមានឈ្មោះថា Wang អាយុ ៦៥ ឆ្នាំ រស់នៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយគាត់ជាមនុស្សម្នាក់ដែលចូលចិត្តច្រៀងខារ៉ាអូខេបំផុត។ ក្នុងថ្ងៃកើតហេតុគាត់បានទៅច្រៀងលេងនៅខារ៉ាអូខេជាធម្មតា តែប្លែកត្រង់ថាក្នុងថ្ងៃនោះគាត់បានច្រៀងបទតឹងៗជាច្រើនបទជាប់ៗគ្នា ដើម្បីបង្ហាញឲ្យគេដឹងថា គាត់មានសំឡេងល្អ និងច្រៀងបានយ៉ាងពីរោះ ហើយខណៈដែលគាត់កំពុងតែច្រៀងនោះស្រាប់តែគាត់ដួលសន្លប់តែម្តង។

ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យគេបានរកឃើញថា បញ្ហានេះបណ្តាលមកពីជនរងគ្រោះប្រឹងស្រែងខ្លាំងពេករហូត ធ្វើឲ្យសួតរបស់គាត់ហត់ខ្លាំង ពិបាកដកដង្ហើម ហើយក៏ថប់ដង្ហើមសន្លប់តែម្តង ហើយករណីនេះវាដូចគ្នាទៅហ្នឹងករណីដែលយើងខំប្រឹងធ្វើការងារធ្ងន់ៗលើសកម្លាំងរហូតរាងកាយត្រូវហត់ និងត្រូវដួលសន្លប់អីចឹងដែរ។ វេជ្ជបណ្ឌិតបានព្រមាណថា សម្រាប់មនុស្សទូទៅមិនគួរស្រែកច្រៀងជាប់គ្នាក្នុងរយៈពេល ២ ម៉ោងនោះទេ គួរទុកពេលឲ្យសួតអាចសម្រាកខ្លះ បើមិនដូចនោះទេប្រាកដជាមានបញ្ហាដូចក្នុងករណីខាងលើនេះជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds