Huawei ចេញ OS ផ្ទាល់ខ្លួនជាផ្លូវការ អាចប្រើលើឧបករណ៍គ្រប់ប្រភេទ

នៅ​ថ្ងៃ​នេះ Huawei បាន​ប្រារព្ធ​​សន្និសីទ​​ប្រជុំ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ក្នុង​កម្មវិធី​ឆ្នាំ​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ដំបូង​របស់​ខ្លួន​ ឈ្មោះ​ថា​ HarmonyOS។

HarmonyOS នេះ​គឺ​ជា​ឈ្មោះ​សម្រេច​ចុង​ក្រោយ​ដែល​គេ​ល្បីៗ​ត​គ្នា​ថា​ជា​ Hongmeng OS ហើយ​វា​ជា​ប្រភេទ Open-Source ដែល​អាច​ប្រើ​ប្រាស់​​លើ​ឧបករណ៍​គ្រប់​ប្រភេទ។ OS ថ្មី​នេះ​អាច​ទ្រាំទ្រ​ស្មាតហ្វូន, ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត, កុំព្យូទ័រ, នាឡិកា​ដៃ​ស្មាត, កាស​ឥត​ខ្សែ, រថយន្ត និង Tablet។

លោក Richard Yu នាយក​ប្រតិបត្តិការ​ Huawei បាន​និយាយ​ថា​ OS នេះ អាច​ទ្រាំទ្រ​​ឧបករណ៍​ RAM ទំហំ​ចាប់​ពី KB ដល់ GB។ លោក​បាន​បញ្ជាក់​ទៀត​ថា​វា​អាច​ដំណើរ​ការ​ជា​មួយ​កម្មវិធី​របស់​ Android កម្មវិធី​របស់​ Linux និង HTML5 បាន​ផង​ដែរ។

ការ​​ធ្វើ​បច្ចុប្បន្នភាព​​បន្ថែម​ជុំវិញ​ HarmonyOS នឹង​ផ្សាយ​ជូន​បន្ថែម​នា​ពេល​ក្រោយ៕​​​

ប្រភព៖ Androidauthority

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds