ការស្រាវជ្រាវបង្ហាញថាអ្នកដែលខ្ជិលច្រអូស គឺជាមនុស្សដែលមានខួរក្បាលវៃឆ្លាត!

ភាពខ្ជិលច្រអូស បង្ហាញអំពីការពន្យារពេល ឬភាពយឺតយ៉ាវរបស់មនុស្សទូទៅ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងភាពក្រីក្រ  និងការបរាជ័យទាំងឡាយ ហើយតើអ្នកជឿទេថា អ្នកមានបញ្ហាជីវភាពភាគច្រើន ត្រូវបានគេសន្មត់ជាទូទៅថា មានភាពខ្ជិលច្រអូស មិនថាពួកគេធ្វើការតិច ឬច្រើនក៏ដោយ។ ប៉ុន្តែពខ្ជិលច្រអូស គ្រាន់តែជាជាទម្លាប់ប៉ុណ្ណោះ វាមិនមែនជាបញ្ហាសុខភាពផ្លូវចិត្តទេ។

ភាគច្រើននៃអ្នកដែល “ខ្ជិល” មិនមែនមកពី ពួកគេខ្ជិលពីកំណើតទេ ប៉ុន្តែដោយសារពួកគេ មិនទាន់រកអ្វីដែលពួកគេចង់ធ្វើឃើញ  ឬក៏ព្រោះតែហេតុផលមួយទៀតគឺ ពួកគេមិនចង់ធ្វើតែម្តង។  កត្តាមួយផ្សេងទៀត ដែលអាចបណ្តាលឲ្យមាន “ភាពខ្ជិលច្រអូស” គឺភាពភ័យខ្លាច និងភាពអស់សង្ឃឹម។  ពួកគេខ្លាចមិនទទួលបានជោគជ័យ ខ្វះការឲ្យតម្លៃលើខ្លួនឯង   ហេតុនេះមានតែខ្ជិលមិនធ្វើអ្វីសោះទើបស្រណុកចិត្ត។

ប៉ុន្តែទន្ទឹមនឹងគ្នាដែរ អ្នកដែលមានភាពខ្ជិលច្រអូសទាំងឡាយ ភាគច្រើនតែងទទួលបាននូវការស្តីបន្ទោសជាញឹកញយ ដោយសារតែមានទម្លាប់មិនល្អបែបនេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាស្រាវជ្រាវថ្មីៗ បានបង្ហាញថាអ្នកដែលខ្ជិល ជាអ្នកដែលមានបញ្ហាវៃឆ្លាតខ្ពស់ទៅវិញ។ តោះមកស្វែងយល់ពីការស្រាវជ្រាវថ្មីៗនេះទាំងអស់គ្នា។

ការស្រាវជ្រាវពី Journal of Health Psychology បានបង្ហាញពីការយល់ស្រប ទៅនឹងទ្រឹស្តីថា មនុស្សឆ្លាត ជាមនុស្សដែលមានភាពខ្ជិល មិនមែនជាមនុស្សដែលសកម្មទេ។ ការរកឃើញពី ការសិក្សារបស់មួយនេះ បញ្ជាក់ពីការគាំទ្រលើគំនិតដែលថា អ្នកដែលមាន IQ ខ្ពស់ ខុសពីមនុស្សធម្មតាត្រង់ មិនងាយមានភាពធុញទ្រាន់ឡើយ ដែលនេះបណ្តាលឲ្យពួកគេ ចំណាយពេលវេលាមកគិត ជាជាងធ្វើសកម្មភាព។

Genius Lazy People

Stop Make Men Work So Hard

Sleepy Woman In The Office

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds