លោកស្រី យីងឡាក់ អតីត​នាយករដ្ឋមន្រ្តី​ថៃ បាន​បានទទួលសញ្ជាតិស៊ែបហើយ!

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃទី៩ ខែសីហា ឆ្នាំ​២០១៩ ដោយ​ដកស្រង់​ចេញពី​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋស៊ែប Tanjug កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៩ បានឲ្យដឹងថា រដ្ឋាភិបាល​នៃប្រទេស​ស៊ែប បាន​ផ្តល់​សញ្ជាតិស៊ែប​ឱ្យ​អតីត​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីង ឡាក់ ដោយ​សារ​តែយល់ឃើញថា ការផ្តល់សញ្ជាតិ​នេះ នឹង​នាំផលប្រយោជន៍ឱ្យ​ស៊ែប។

យ៉ាងណាក៏ដោយ មន្រ្តី​ស៊ែប មិនបាន​បញ្ជាក់​ហេតុផល​លម្អិត​នៅ​ពីក្រោយ​នៃការ​សម្រេច​ចិត្ត​ផ្តល់សញ្ជាតិ​ឱ្យ​លោកស្រី យីង ឡាក់។

ជាមួយនឹងការកាន់លិខិតឆ្លងដែនស៊ែប លោកស្រី​អាច​ធ្វើដំណើរទៅ​កាន់​ប្រទេស​ជាង ១០០​ ដោយមិន​ចាំបាច់មាន​ទិដ្ឋាការ ក្នុងនោះភាគច្រើន​ជាប្រទេស​សហភាព​អឺរ៉ុប៕

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds