ពូកែដាច់ភ្លើងពេកក្រុមហ៊ុន Cellcard លេងមួយក្បាច់ចុកឈាម ……!!
ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទធំមួយយក ម៉ាស៊ីនភ្លើង ធ្វើជា រង្វាន់ សម្រាប់អតិថិជនរបស់ខ្លួនស្របពេលដែលកម្ពុជាកំពុងខ្វះចរន្តអគ្គិសនីហើយ រដ្ឋាភិបាលអំពាវនាវ ដល់ ពលរដ្ឋ ឱ្យ ទិ ម៉ាស៊ីនភ្លើងទុកប្រើប្រាស់ ។
ក្រុមហ៊ុន ទូរសព្ទ Cellcard នៅ ថ្ងៃនេះ បាន ដាក់បញ្ជូលរង្វាន់ម៉ាស៊ីនភ្លើង ចំនួន៦០គ្រឿង ទៅ ក្នុងកម្មវិធី បញ្ចូលលុយឈ្នះរង្វាន់របស់ខ្លួនចាប់ពី ថ្ងៃទី២៧ ខែមីនា ដល់ ថ្ងៃទី២៥ ខែឧសភា ខាងមុខ ។
មន្ត្រីឆ្លើយឆ្លងសាធារណៈនៃ ក្រុមហ៊ុន ទូរស័ព្ទ Cellcard កញ្ញា រស្មី បាន ប្រាប់ VOD ថា មូលហេតុដែលក្រុមហ៊ុនផ្ដល់រង្វាន់នេះឡើងដោយសារចង់លើកទឹកចិត្តអតិថិជនរបស់ ខ្លួន នៅ ក្នុង រដូវក្ដៅនេះ។
កញ្ញា ថា « យើងបង្កើតកម្មវិធីនេះ ឡើង គឺដើម្បី ឱ្យអតិថិជនដែលគាត់បានប្រើប្រាស់សេវាហ្នឹងហើយនៅពេលបញ្ចូលលុយទៅតែ អត់បានប្រយោជន៍ មកវិញ ។
ក្នុង លក្ខខណ្ឌ ដែល គា ត់ ត្រូវ បញ្ជូ លលុយ ដដែល ហើយ ដើម្បី លើកទឹកចិត្ត យើង អាចយ កទឹកប្រាក់ ដែល គា ត់បញ្ជូល ហ្នឹង មក ចាប់ ជា រង្វាន់ ម៉ាស៊ីនភ្លើង ហ្នឹង » ។
កាលពី ថ្ងៃទី១៦ ខែមីនា នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថាបញ្ហ រាំងស្ងួត ក្នុងរដូវប្រាំងនេះបានធ្វើ ឱ្យកម្ពុជា ប្រឈមកង្វះថាមពល អគ្គិសនី
ប្រមាណ៤០០មេ ហ្គា វ៉ាត់ សម្រាប់យកមកបំពេញតម្រូវការ ក្នុងស្រុកដោយលោកស្នើ ឱ្យពលរដ្ឋ ដែល មានលទ្ធភាពឱ្យទិញម៉ាស៊ីនភ្លើងយកមកប្រើប្រាស់ បណ្ដោះអាសន្ន ផង ដែរ ។
បើ តាមរដ្ឋាភិបាល បញ្ហា កខ្វះ អគ្គិសនី នេះ អាច អូស បន្លាយ ដល់ ចុងខែ ឧសភា ខាងមុខ ដែល មាន រយៈពេល ប្រមាណ ៧០ថ្ងៃ ទៀត ៕
អត្ថបទ : កែវ ច័ន្ទសុផាវរុណ