Samsung ទិញភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យារបស់វៀតណាម

Samsung SDS ដែល​ជា​ផ្នែក​អភិវឌ្ឍ​ប្រព័ន្ធ (System Developer) មួយ​របស់​ក្រុមហ៊ុន Samsung Electronics មាន​គម្រោង​នឹង​ទិញ​យក​ភាគ​ហ៊ុន ២៥% ​ពី CMC ដែល​ជា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ធំ​លំដាប់​លេខ ២ នៅ​វៀតណាមក្នុង​ទំហំ​ទឹក​ប្រាក់​ដែល​មិន​បង្ហាញ។

​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូងគេ​ប៉ាន់​ស្មាន​ថា​វា​មាន​តម្លៃ​ប្រមាណ​ ៥០ ពាន់​លាន​វ៉ុន (ប្រមាណ ៤១,១ លាន​ដុល្លារ)។

ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ជា​មួយ​គ្នា​លើ​ផ្នែក​មួយ​ចំនួន​រួម​មាន​ Artificial Intelligence (AI), Internet of Things (IoT), Cloud Computing និង Information Security (សុវត្ថិភាព​ទិន្នន័យ)។ CMC នឹង​ប្រើ​ប្រាស់​ការ​បណ្ដាក់​ទុន​ពី Samsung ដើម្បី​ពង្រីក​មុខ​ជំនួញ​របស់​ខ្លួន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។

គួរ​ដឹង​ថា​ក្រុមហ៊ុន CMC Technology Group ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហាណូយ ផ្ដោត​សំខាន់​លើ​ដំណោះ​ស្រាយ​ខាង​បច្ចេកវិទ្យា​ និង​សេវាកម្ម​ទាក់ទង​នឹង​ទូរគមនាគមន៍។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​អាច​រក​ចំណូល​បាន​ ៦ ទ្រីលាន​ដុង (​ជិត ២៦០ លាន​ដុល្លារ) ខណៈ​ដែល​លុយ​ចំណេញ​មុន​​កាត់​ពន្ធ​មាន​ប្រមាណ ៣០០ ពាន់​លាន​ដុង (​ប្រមាណ​ជិត ១៣ លានដុល្លារ)៕​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds