មេសហជីព ការកាត់បន្ថយថ្ងៃឈប់សម្រាក់ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កម្មករ នឹងថ្ងៃបុណ្យសំខាន់ៗមួយចំនួន

ភ្នំពេញ៖ រាជរដ្ឋាភិបាលបង្ហាញថ្ងៃឈប់សម្រាកសម្រាប់ឆ្នាំ២០២០ ថ្ងៃឈប់សម្រាកមានត្រឹម ២២ថ្ងៃប៉ុណ្ណោះ
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានសំណូមពររាជរដ្ឋាភិបាលកម្ពុជា ពិនិត្យថ្ងៃឈប់សម្រាក់ឡើងវិញ ។

សរសេរនៅក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោកប៉ាវ ស៊ីណា បានអោយដឹងថា ប្រតិទិនឈប់សម្រាក ការងាររបស់មន្រ្តីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២០ បានសម្រេចលប់ថ្ងៃបុណ្យជាតិ និងអន្តរជាតិមួយចំនួន ៦ថ្ងៃ គឺមានន័យថា កាត់បន្ថយថ្ងៃឈប់សម្រាក ៦ដែរ ។

លោកថា ការសម្រេចនេះ ក្រៅពីធ្វើឲ្យប៉ះពាល់ផលប្រយោជន៍កម្មករ ថ្ងៃបុណ្យសំខាន់ៗមួយចំនួន ក៏ត្រូវបានលប់ចេញផងដែរ ដូចជា៖ ១- ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងបារីស
២-១០ ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ។

លោកបញ្ជាក់ថា “ចំពោះការកាត់បន្ថយថ្ងៃឈប់សម្រាកនេះ សហភាពចលនាកម្មករកម្ពុជា បានស្នើទៅប្រមុខរាជ រដ្ឋាភិបាលរួចមកហើយ ប៉ុន្តែ សំណើរនេះ មិនត្រូវបាន ឆ្លើយតបនិងដោះស្រាយនោះទេ ។ យើងខ្ញុំ សំណូមពរ ឲ្យប្រមុខរាជរដ្ឋាភិបាលពិនិត្យឡើងវិញ ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករនិយោជិត” ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds