ណុប បាយ៉ារិទ្ធ ៖ «សម្បូរណាស់ឥលូវ គិតខុសតែខ្លួនឯងមិនគ្រប់គ្រាន់ទេ នាំគេនាំឯងអោយខុសតាមខ្លួនទៀត… ល្អៗបិទភ្នែកជិតឈឹង ដល់តែបើកភ្នែកឡើងដើម្បីចាប់កំហុស»
កាលពីថ្មីៗនេះមានការរិះគន់ពេញបណ្តាញសង្គមក្រោយពេលដែលសារព័ត៌មានមួយបានចុះផ្សាយថា ហេតុអ្វីបានជារថយន្តសង្គ្រោះបន្ទាប់ប្រើអក្សរបញ្ច្រាស ដោយមិនបានយល់ដឹងអ្វីសោះ។ ក្រោយពេលព័ត៌មាននោះបានទម្លាយចូលបណ្តាញសង្គម មហាជនមានការមិនពេញចិត្ត និងរិះគន់ជាច្រើន ដោយទាមទារឲ្យម្ចាស់ព័ត៌មានធ្វើការសិក្សាបន្ថែម ហើយថែមទាំងមានការបកស្រាយឲ្យដឹងផងដែរថា៖ «ការសសេរ អក្សរបញ្ច្រាស់លើ រថយន្តសង្គ្រោះ ព្រោះ គេចង់ឲ្យអក្សរនេះ ប្រែជាត្រូវនៅពេលគេឃើញវានៅក្នុងកញ្ចក់។ សូមបុគ្គលដែលបានសរសេរសារពត៌មាន ក្នុងអត្ថបទមួយនោះ ទានជ្រាប។
ដោយឡែកលោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងល្បីមានបទពិសោធន៍សិល្បៈមកជាង២០ឆ្នាំ ព្រមទាំងជាគណៈកម្មការឆ្នើមមួយរូបក្នុងកម្មវិធី X Factor Cambodia បានបន្ថែមទៅលើការបកស្រាយនោះថា៖ «សំបូរណាស់មនុស្សឥលូវ គិតខុសតែខ្លួនឯងមិនគ្រប់គ្រាន់ទេ នាំគេនាំឯងអោយខុសតាមខ្លួនឯងទៀត។ អី្វដែលគេធ្វើគឺសុទ្ធតែមានមួលហេតុ ភ្នែក និង ចិត្ត អត់ដែលមើលឃើញ និង គិតទៅជារឿងល្អសោះ អាល្អៗបិទភ្នែកជិតឈឹង ដល់តែបើកភ្នែកឡើងប្រឹងរកតែកន្លែងដើម្បីបានចាប់ជាកំហុស អាសូរតែចាប់ត្រូវទៅមិនថាទេ ហុឹម ដើម្បីអី?»៕