តោះមកដឹងពីប្រតិទិន​ឈប់​សម្រាក​ឆ្នាំ​២០២០ ដែលនឹងត្រូវកាត់បន្ថយថ្ងៃឈប់សម្រាក

(ភ្នំពេញ)៖រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្រ្តី​រាជការ និ​យោជិត កម្មករ ប្រចាំ​ឆ្នាំ​២០២០ ដែល​ចំនួន​ថ្ងៃឈប់​សម្រាក​មាន​ត្រឹម ២២ថ្ងៃ កាត់បន្ថយ៦ថ្ងៃ។ ក្នុងនោះ​ព្រះរាជពិធិបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ដែល​ធ្លាប់តែឈប់​៣ថ្ងៃ គឺនៅសល់​តែ១ថ្ងៃ​ប៉ុណ្ណោះ ចំ​ថ្ងៃទី១៤ ខែ​ឧសភា ប៉ុន្តែ​បាន​ជំនួសមកវិញ​នូវបុណ្យ​ចូលឆ្នាំខ្មែរ ដែលការ​ឈប់សម្រាក​ត្រូវដំឡើង​ដល់ ៤ថ្ងៃ។

ក្រៅពីនេះ បុណ្យ​មួយចំនួន​ទៀត​ដូចជា មាឃបូជា, ទិវានៃការចងចាំ ២០ឧសភា, ទិវាកុមារអន្តរជាតិ ១មិថុនា, ទិវារំលឹកខួបនៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ២៣តុលា និង​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ ១០ធ្នូ គឺត្រូវបានដកចេញ​ពីប្រតិទិន​ឈប់សម្រាកនេះហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds