ធ្លាប់តែឃើញ យូរី តែងខ្លួនបែបស៊ិចស៊ី និងឃ្យូតៗបែបយុវវ័យ ដល់ពេលមកប្តូរជាតុបតែងបែបបុរាណប្រពៃណីខ្មែរវិញ ស្រស់ស្អាតទន់ភ្លន់មើលសឹងតែពុំស្គាល់
យូរី តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់តាមរយៈបទ “ចាក់ទឹកដូង” និងបទ “រាំទយ” ព្រមជាមួយស្តាយតុបតែងខ្លួនបែបឃ្យូតៗគួរឲ្យស្រលាញ់។ ជាធម្មតាយើងតែងឃើញតារាស្រីរូបនេះបង្អួតរាងក្នុងសម្លៀកបំពាក់បែបសម័យថ្មី សិចស៊ី និងបែបឃ្យូតៗ យើងកម្របានឃើញរូបនាងស្លៀកពាក់បែបប្រពៃណីខ្មែរណាស់។
ស្រាប់តែថ្មីៗនេះ យូរី ធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រ ជាពិសេសបុរសលួចកោតសរសើរមិនដាច់ពីមាត់ក្រោយពេលដែលនាងបានតុបតែងខ្លួនក្នុងឈុតកូនក្រមុំបែបប្រពៃណីបុរាណខ្មែរ យ៉ាងស្រស់ស្អាតចំណាំសឹងតែពុំបាន។ រូបភាពដ៏ស្រស់ស្អាតរបស់នាងជាច្រើនសន្លឹកគឺធ្វើឲ្យមហាជនមិនតិចនាក់នោះឡើយលួចចាប់ចិត្តលើរូបនាង ព្រោះតែវាបានបង្ហាញភាពស្រស់សោភា និងទន់ភ្លន់នៃសម្រស់នារីខ្មែរ៕