កញ្ញា ដេននី ក្វាន់ បន្តយកអំណោយជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្រុកសំរោង ខេត្តតាកែវ
អតីតតារាសម្ដែងស្រី កញ្ញា ដេនី ក្វាន់ ក្រោយត្រូវផ្អាកពីពិភពសិល្បៈ បានចាប់ផ្ដើមក្លាយជាសប្បុរសជន ជួយឧបត្ថម្ភដល់អ្នកខ្វះខាតជាច្រើននាក់ ទទួលបានការកោតស្ញប់ស្ញែង និងគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ។
ជាក់ស្តែងកាលពីម្សិលមិញ កញ្ញា ដេននី ក្វាន់ ឆ្លៀតនាំយកអំណោយខ្លះជូនលោកយាយ លោកតា អ៊ុំពូមីង ដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅភូមិតាមូង ឃុំលំចង ស្រុកសំរោង ខេត្តតាកែវ។
កញ្ញា ដេននី ក្វាន់ សរសេរតាមហ្វេសបុកនៅថ្ងៃទី៥ ខែសីហា នេះថា ម្សិលមិញនេះថ្ងៃអាទិត្យចុងសប្តាហ៏ ឆ្លៀតនាំយកអំណោយខ្លះជូនលោកយាយ លោកតា អ៊ុំពូមីង ដែលមានជីវភាពខ្វះខាតចំនួន១០គ្រួសារ នៅភូមិតាមូង ឃុំលំចង ស្រុកសំរោង ខេត្តតាកែវ។
កញ្ញាថា អំពេីល្អដែលខ្ញុំខំធ្វេីវាមិនអាចអោយខ្ញុំយកទៅដូរបាយមកហូបបានទេ តែខ្ញុំអាចយកវាទៅប្តូរយក (ទឹកចិត្ត) ស្រលាញ់,រាប់អាន,ចូលចិត្ត,អាណិតអាសូរ ពីមនុស្សដែលនៅជុំវិញខ្លួនខ្ញុំបាន ទោះពេលខ្លះអំពេីល្អរបស់ខ្ញុំ មិនអាចធ្វេីអោយមនុស្សមួយចំនួនគេពេញចិត្តទេ តែទោះយ៉ាងណាក៏ខ្ញុំបានធ្វេីអំពេីល្អ។
កញ្ញាបន្ថែមថា ជីវិតខ្ញុំតែងតែរីករាយនូវពេលដែលខ្លួនឯងបានជួយអ្នកដទៃដែលជួបការលំបាក ទោះជាការជួយនោះតិចក្តីតែខ្ញុំក៏បានជួយ និងបានទទួលស្នាមញញឹមដ៏ពេញចិត្តចេញពីពួកគាត់៕
អត្ថបទ៖ សុខ លាភ