ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រ ជូននគរបាលជាង ១ពាន់នាក់

(ភ្នំពេញ)៖ នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រវិទ្យាសាស្រ្ដនគរបាល ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ជូនដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលនឹងទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី ៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់ នារី ៥៥នាក់។

បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស ស្របតាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដាគុណភាពដែលបានកំណត់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds