កម្លាំងអាវុធហត្ថខេត្តបង្ក្រាបរថយន្តដឹកធ្យូង បង្កប់ឈើល្មើសច្បាប់មួយគ្រឿង
រតនគិរី៖ កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក សុខ មិន មេបញ្ជាការស្រុក បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបផលអនុផលព្រៃឈើ ដោយបានឃាត់រថយន្តសាំយុង០១ គ្រឿង ដឹកធ្យូងបង្កប់ឈើគ្មានច្បាប់។
ប្រតិបត្តិការនេះ នៅវេលាម៉ោង ១០ និង ០០នាទី ព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
កម្លាំងបានរឹបអូសឈើសុក្រមចំនួន ០៧សន្លឹក, ធ្យូងចំនួន ៥៥បាវ និងរយន្តសាំយុងពណ័សពាក់ស្លាកលេខ ភព 2N.2544 ចំនួន០១គ្រឿង ។ (អ្នកបើកបររត់គេចខ្លួនបាត់)។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកអូរយ៉ាដាវ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ សុខ លាភ