តារាសម្តែងប្រុសថៃ Tle Thanapon Nimtaisuk ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ ព្រោះតែលួចប្រើប្រាស់អគ្គិសនីរដ្ឋដោយពុំមានបង់ប្រាក់

ថ្មីៗនេះផ្ទុះរឿងភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃ ក្រោយបែកធ្លាយព័ត៌មានតារាសម្តែងប្រុសល្បីឈ្មោះលោក Tle Thanapon Nimtaisuk ត្រូវតុលាការកាត់ទោសឲ្យជាប់គុកចំនួន២ឆ្នាំកន្លះ ព្រោះតែបានលួចប្រើប្រាស់អគ្គិសនីរបស់រដ្ឋដោយពុំមានបង់ប្រាក់។ តារាប្រុសល្បីឈ្មោះរូបនេះត្រូវបានគេដឹងថាលោកបានបើកយានដ្ឋានជួសជុល និងមើលថែទាំរថយន្តមួយឈ្មោះថា T-Monkey ដោយគេរកឃើញថាយានដ្ឋានរបស់លោកបានលួចតប្រព័ន្ធអគ្គិសនីរបស់រដ្ឋ ដោយខុសច្បាប់អស់រយៈពេល៣ឆ្នាំ។

យោងតាមការរាយការណ៍របស់ម្ចាស់អគារដែលបានជួលទីតាំងជូនលោក Tle Thanapon បានឲ្យដឹងថា កាលពីឆ្នាំ២០១៤ គេបានឃើញខាងអគ្គិសនីរបស់រដ្ឋចុះមកផ្តាច់ចរន្តព្រោះតែពុំបានបង់ប្រាក់ឲ្យគេ តែអ្វីដែលចម្លែកនោះគឺទោះបីជាផ្តាច់ចរន្តហើយក្តីយានដ្ឋានមួយនេះនៅតែប្រើប្រាស់អគ្គិសនីបានដូចធម្មតា រហូតដល់ឆ្នាំ២០១៧ទើបរឿងក្តីនេះកើតឡើងមក។

រឿងក្តីមួយនេះត្រូវគេបញ្ឈរចោលអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបតុលាការសម្រេចកាត់ក្តីឲ្យតារាប្រុសរូបនេះជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំ តែដោយលោកបានសារភាពព្រមទទួលស្គាល់កំហុសគ្រប់យ៉ាងលោកត្រូវបានគេសម្រាលទោសឲ្យមកនៅត្រឹម២ឆ្នាំកន្លះ។ ខាងមេធាវីរបស់លោក Tle Thanapon បានស្នើសុំធានារូបលោកឲ្យនៅក្រៅឃុំដោយឲ្យតុលាការយកពិន័យជាសាច់ប្រាក់ចំនួន ១៣៥,០០០បាត។ យ៉ាងណាមិញចំពោះការស្នើសុំធានាខ្លួនឲ្យនៅក្រៅឃុំរបស់តារាប្រុសរូបនេះ ត្រូវបានតុលាការសម្រេចយ៉ាងណានោះយើងពុំទាន់បានដឹងនោះឡើយ សូមរង់ចាំតាមដានបន្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds