មិនគួរឲ្យជឿ! ក្មេងប្រុសឥណ្ឌាអាយុ ៧ឆ្នាំ តែមានធ្មេញដល់ទៅ ៥២៦ គ្រាប់

ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យនៅភាគខាងត្បូងនៃទីក្រុង Chennai បាននិយាយថា ពួកគេបានវះកាត់យកចេញនូវដុំសាច់មួយ ដែលនៅក្នុងមាត់របស់ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្នុងដុំសាច់នោះមានធ្មេញរហូតដល់ទៅ ៥២៦គ្រាប់ ។ ទន្ដបណ្ឌិតលោក Senthilnathan P. មកពីមហាវិទ្យាល័យ និងមន្ទីរព្យាបាលធ្មេញ Saveetha បាននិយាយថា គ្រាប់ធ្មេញសរុបទម្ងន់ ២០០ក្រាម របស់ក្មេងប្រុសនេះ បានដុះចូលទៅក្នុងឆ្អឹងថ្គាមខាងស្ដាំរបស់គាត់ ហើយកប់នៅក្នុងនោះបង្កជាដុំពកឡើង។

ទន្ដបណ្ឌិតលោក Senthilnathan បានប្រាប់រ៉យទ័រថា៖ «ក្មេងប្រុសបានមករកពួកយើង ដោយត្អូញត្អែរអំពីការហើមថ្គាមរបស់គាត់» ហើយក្មេងប្រុសនេះមានប្រវត្តិហើមថ្គាម តាំងពីគាត់មានអាយុ ៣ឆ្នាំ មកម៉្លេះ។ លោកទន្ដបណ្ឌិតបានបន្ថែមថា ដុំសាចដែលមានធ្មេញយ៉ាងច្រើននៅពីក្នុងនេះជាដុំសាច់ស្លូត ហើយចំនួនធ្មេញដ៏ច្រើននេះ អាចជាកំណត់ត្រាវេជ្ជសាស្រ្តពិភពលោកដែលច្រើនបំផុតផងដែរ។

វេជ្ជបណ្ឌិតបាននិយាយថា ដុំសាច់ដែលមានធ្មេញមិនដុះចេញមកខាងក្រៅ ជាធម្មតាគឺជាជម្ងឺហ្សែន ដែលអាចបណ្តាលមកពីកត្តាខាងក្រៅដូចជារបួសធ្មេញជាដើម។ យ៉ាងណាមិញក្មេងប្រុសម្នាក់នោះបានជាសះស្បើយរួចហើយ និងបានចេញពីមន្ទីរពេទ្យក្នុងរយៈពេលបីថ្ងៃក្រោយសម្រាក៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds