ម៉ាឡេស៊ីកែច្នៃប្រឡាយទឹកដ៏កខ្វក់ធុំក្លិនស្អុយ ទៅជាប្រឡាយទឹកស្អាតចិញ្ចឹមត្រីបានទៀត យកលំនាំតាមប្រទេសជប៉ុន
ម៉ាឡេស៊ី៖ ប្រឡាយទឹកដ៏កខ្វក់មួយនៅក្នុងទីក្រុង Penang ប្រទេសម៉ាឡេស៊ី ត្រូវបានគេកែច្នៃឲ្យក្លាយទៅជាប្រឡាយទឹកស្អាត និងមានត្រីអាចរស់នៅបានទៀតផង។ ការកែច្នៃប្រឡាយនេះត្រូវបានធ្វើឡើងដោយគំរូតាមប្រឡាយទឹកស្អាតនៅក្នុងប្រទេសជប៉ុនផងដែរ។ ប្រឡាយទឹកមួយខ្សែរនេះមានឈ្មោះថា ប្រឡាយ Prangin ហើយកន្លងមកវាគ្រាន់តែជាប្រឡាយទឹកកខ្វក់មួយ ដែលគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
យ៉ាងណាក្តី កាលពីពេលថ្មីៗនេះមានអង្គការមួយបានទទួលគម្រោងអភិវឌ្ឍន៍ប្រឡាយទឹកនេះឲ្យក្លាយទៅជាប្រឡាយទឹកស្អាត ហើយលទ្ធផលគឺមិនខកបំណងឡើយ ដោយពេលនេះប្រឡាយ Prangin បានក្លាយទៅជាប្រឡាយទឹកស្អាតមួយខ្សែនៅក្នុងទីក្រុង ដែលមានត្រីជាច្រើនរស់នៅ និងជាកន្លែងលំហែ ឬសម្រាប់ថតរូបរបស់ប្រជាពលរដ្ឋផងដែរ។ លោកអ្នកអាចទស្សនារូបភាពប្រលាយទឹកស្អាតរបស់ម៉ាឡេស៊ីដូចខាងក្រោមនេះ៖