សម្តេច ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់គណបក្សដទៃទៀត ដែលចង់ចូលរួមជាសមាជិក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយប៉ុណ្ណោះ ដែលមានសុពលភាពក្នុងការកោះ​ហៅស្ថាប័នរ​ដ្ឋមកសាក​សួរក្រៅពីសភា។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ដែលចង់ចូលរួមជាសមាជិក។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត​ជាតិ​អាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សន​យោបាយ​ចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

គួរបញ្ជាក់ថាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់​គណបក្ស​នយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds