មេបក្សយុវជន ស្នើអោយទូរទស្សន៍ហង្សមាស គួរបិទកម្មវិធីឋានសូគ៌ ឋាននរកចោលទៅ
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងជាឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ស្នើអោយទូរទស្សន៍ហង្សមាស គួរបិទកម្មវិធីមួយនេះចោលទៅ ពីព្រោះការផ្តល់នូវចម្លើយមកគឺតែងតែខុស ហើយធ្វើឲ្យអ្នកមើលក៏ខុសតាមខ្លួនដែរ។
ការថ្លែងរបស់លោក ពេជ្រ ស្រស់ បែបនេះបន្ទាប់ពីកម្មវិធីសំនួរចម្លើយដើម្បីឈ្នះទឹកប្រាក់ជាច្រើនមួយនេះ រងការរិះគន់យ៉ាងចាស់ដៃពីបណ្ដាលអ្នកគាំទ្រ ម្ដងទៀត ទាក់ទងទៅនឹងសំនួរសួរថា “តើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ មានរយៈពេលប៉ុន្មានថ្ងៃ?”បន្ទាប់ពីសំនួររឿងផ្លូវគោកមានប៉ុន្មានប្រភេទ?៕
អត្ថបទ៖ សុខ លាភ