ក្រៅពីចេះនិពន្ធបទឲ្យស្វាមី ប្រពន្ធ ឆាយ វីរៈយុទ្ធ ក៏ចេះច្រៀង បានយ៉ាងពីរោះមិនណយដែរ (មានចម្រៀង)
ភ្នំពេញ៖ តាំងពីតារាចម្រៀងប្រុសមាឌតូច សម្លេងធំលោក ឆាយ វីរៈយុទ្ធ រៀបអាពាហ៍ពិពាហ៍រួចមកគេសង្កេតឃើញថា ទទួលបានការបានចាប់អារម្មណ៍ខ្លាំង ជាមួយនឹងសកម្មភាពផ្សេងៗរបស់លោក ជាមួយភរិយា ដែលបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលកន្លងមក។
ជាមួយនេះដែរផងដែរ ខណៈពេលដែលភរិយារបស់លោក កំពុងតែពរពោះកូនជាលើកដំបូងនោះ លោក ឆាយ វីរៈយុទ្ធ ក៏តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួន ទៅកាន់ភរិយា ធ្វើឲ្យបណ្ដាអ្នកគាំទ្រស្ទើរតែគ្រប់គ្នាចង់លើសជាតិស្ករ។
ដោយឡែកកាលពីពេលថ្មីនេះផងដែរ អ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានបកស្រាយ ចម្រៀងមួយបទដែលមានចំណងជើងថា«ឈឺដូចគ្នា» ជាបទចម្រៀងបែបមនោសញ្ចេតនាត្រូវចិត្តមិត្តៗយុវវ័យខ្លាំងតែម្ដង។
គួររំលឹកផងដែរថា នាពេលកន្លងមកអ្នកនាង សែ ចាន់ឌី ដែលត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ គ្រាន់តែនិពន្ធបទចម្រៀងឲ្យលោក តែប៉ុណ្ណោះ តែពេលនេះ អ្នកនាង ស្រាប់តែបង្ហើរសំនៀងតាមបណ្តាញសង្គម ដោយខ្លួនផ្ទាល់តែម្តង៕