ក្រោយរងការវាយប្រហាររឿងមានស្រីក្រៅ បន្ទាប់ពីបង្ហោះថា ស៊ីន យូប៊ីន ជាកូនរបស់ខ្លួន ពេលនេះតារាជើងចាស់ Yingyong Yodbuangam ចូលខ្លួនមកបកស្រាយហើយ
ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយតារាចម្រៀង និងសម្តែងជើងចាស់ថៃ Yingyong Yodbuangam បានបង្ហោះថាតារាសម្តែងស្រីស្រស់ស្អាតរបស់ខ្មែរ ស៊ីន យូប៊ីន ជាកូនស្រីរបស់ខ្លួន។ ដោយការភ្ញាក់ផ្អើលនេះបានធ្វើឲ្យរង្គោះរង្គើដល់សង្គមសិល្បៈថៃជាខ្លាំង ដោយមានមនុស្សមួយចំនួនបានវាយប្រហារលោក Yingyong ថាលួចមានស្រី មានកូនឡើងធំពេញក្រមុំ ខណៈពេលដែលខ្លួនមានភរិយាជាជនជាតិថៃរួចហើយ។
តែពេលនេះលោក Yingyong បានចូលខ្លួនមកបកស្រាយក្នុងកម្មវិធី Kuizaapshow របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣១ 0NEHD ឲ្យដឹងថា «នេះគឺជាការយល់ច្រឡំនោះទេ! ដោយកញ្ញា ស៊ីន យូប៊ីន ពិតជាកូនស្រីរបស់គាត់មែន តែជាកូនស្រីនៅក្នុងខ្សែភាពយន្តដែលកំពុងតែសម្តែងតែប៉ុណ្ណោះ។ ចំពោះរឿងមានស្រីមានអីមិនមែនជាការពិតនោះឡើយ»៕