គ្រាន់តែបទ «អាចារតែថេះ» ចេញមកភ្លាមគេថាលោក G-Devith ចម្លងពីថៃ (មានវីដេអូ)
ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រតារារ៉េបលោក G-Devith កំពុងប៉ះទង្គិចគ្នា ក្នុងការបញ្ចេញមតិ ចំពោះចម្រៀងដែលទើបតែបញ្ចេញគឺបទ «អាចារតែថេះ» ថាបានចម្លងពីថៃគឺបទក្នុងរឿង ព្រះតេជគុណជេស 5G។
យ៉ាងណារឿងចម្លង មិនចម្លង យើងអាចនិយាយគ្នាបាន ដោយលើកហេតុផលរៀងៗខ្លួន ប៉ុន្តែមិនគួរដល់ថ្នាក់ជេរគ្នានោះទេ។
ជួនកាលបើយើងមិនពេញចិត្តនរណាម្នាក់ មិនបាច់ចូលមើល ឫទៅរវល់ជាមួយឡើយ គឺចប់រឿងហើយ កុំចាំបាច់ទៅទើសពួកគាត់ធ្វើអ្វី។ គាត់ចម្លង មិនចម្លងជារឿងគាត់ បើអ្នកគិតថាគាត់មិនល្អ ការចម្លងប៉ះពាល់ ឫអ្វីមួយ ក៏ឈប់រវល់ឈប់គាំទ្រទៅ ព្រោះវាជាសិទ្ធិយើង។
ដូច្នេះកុំដោយសារតែបទរបស់តារារ៉េបខាងលើនេះ យើងបែរជាមើលមុខគ្នាមិនត្រូវ ទាំងដែលលោក G-Devith មិនបានអោយពួកយើងឈ្លោះគ្នាដើម្បីលោកឡើយ ហើយតាមមើល G-Devith មិនសប្បាយចិត្តដែលយើងបញ្ចេញមតិឈ្លោះគ្នា ក្នុងផុសគាត់ដែរ៕
វីដេអូបទ G-Devith
វីដេអូបទថៃ
អត្ថបទ : កែវ ច័ន្ទសុផាវរុណ