ស្មានតែស្រុកគេតើ! តាមពិតជាប្រឡាយបេតុងស្ទឹងមានជ័យក្រោយស្ថាបនារួចសោះ

ភ្នំពេញ៖ ទីបំផុតប្រឡាយបេតុងស្ទឹងមានជ័យ បានស្ថាបនារួចរាល់ហើយ នេះបើយោងតាមការបង្ហោះរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហោះបង្ហាញនូវការសាង់សង់រួចរាល់ មហាជនជាច្រើនសម្តែងការត្រេកអរជាខ្លាំង ដោយបានឃើញនូវភាពស្រស់ស្អាតគ្មានសំរាមបែបនេះ។ យ៉ាងណាមិញក៏មានការលើកឡើងពីមហាជនក៏សង្ឃឹមថាប្រជាពលរដ្ឋនៅម្តុំប្រឡាយស្ទឹងមានជ័យ បង្កើនការយល់ដឹងពីការវេចខ្ចប់សម្រាម ហើយនឹងមិនមានសកម្មភាពបោះសម្រាមចោលចូលក្នុងប្រឡាយ ឬបរិវេណនៅជិតនោះ។

គួររំលឹកថាការសាងសង់​ជញ្ជាំង​បេតុង​ប្រឡាយ​ស្ទឹងមានជ័យ​ ចាប់​ពី​ស្ពាន​អាកាស​ស្ទឹង​មានជ័យ​ដល់​ទ្វារ​ទឹក​ប្រឡាយដើម​ស្លែង​ ផ្លូវ​លេខ​៣៧១​ ប្រវែងសរុប ១៤៩៥ម ។ ប្រឡាយ​ស្ទឹងមានជ័យ​មាន​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​រំដោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ ចេញ​ពីតំបន់​ព្រលាន​យន្តហោះ​ផ្នែក​ខាង​ត្បូង​ និងខាងកើត​ ផ្លូវ​២០០៤​ ផ្លូវ​២០០២​ និង​តំបន់​ប្រមូល​ទឹក​នៅស្ទឹងមានជ័យ​ ដោយបង្ហូរ​ទំលាក់​ទៅ​តាម​ប្រឡាយ​មេ​ស្ទឹងមានជ័យ​ ឆ្ពោះទៅ​ស្ថានីយ៍បូម​ទឹក​បឹង​ទំពុន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds