លោក ជា សុផារ៉ា បង្កើតក្រុមកាងារ ចុះពិនិត្យការងាររបស់ ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ស្របពេលដែលវិស័យអចលនទ្រព្យ និងសំណង់ ក្នុងប្រទេសកម្ពុជាកំពុងមានទីផ្សា រីឯភាពស្មុគស្មាញនៃនីតិវិធីផ្ទេរកម្មសិទ្ធិអចលនវត្ថុ និងការសុំច្បាប់សាងសង់ បង្កឡើងពីសំណាក់មន្ត្រីជំនាញមួយចំនួន ក៏ហាក់ផ្ទុះឡើងច្រើនផងនោះ រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីអំពី ការបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។
សេចក្តីសម្រេចលេខ ០៧២ សសរ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដែលចហត្ថាលេខា ដោយឯកឧត្តម ជា សុផារ៉ា បានចាត់តាំងមន្ត្រីចំនួន ៩រូប ចុះធ្វេីអធិការកិច្ចលេីការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និងការផ្ដល់សេវាសាធារណៈ,ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីញ្ជីដីមានលក្ខណៈជាប្រព័ន្ធ,ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការធិការកិច្ចជូនក្រសួង នឹង បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរូនរបស់ក្រសួង ។
ការចុះអធិការកិច្ចនេះ បន្ទាប់ពីលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ផ្ទុះឡើងនូវការរិះគន់ខ្លាំងចំពោះប្រព័ន្ធដឹកនាំការងាររបស់លោក ។
គួររំលឹកផងដែរថាប៉ុន្មានថ្ងៃមុននេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏ទើបតែឃាត់ខ្លួនមនុស្ស ៣នាក់ រួមមាន ប្រធាន, អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើស ជំរិតទារប្រាក់ពីពលរដ្ឋ ប្រមាណជា ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញច្បាប់សាងសង់រោងចក្រ៕
អត្ថបទ៖ សុខ លាភ