ព្រឹកនេះមេបក្សយុវជនកម្ពុជា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រសួងការងារ នឹង រាជបណ្ឌិតសភាកម្ពុជា
(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងជាឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូ មកពីក្រសួងការងារ និង បណ្ដុះ បណ្ដាលវិជ្ជាជីវៈនឹង រាជបណ្ឌិតសភាកម្ពុជា។
តាមរយៈទំព័រហ្វេសបុករបស់លោក ពេជ្រ ស្រស់ បានព្រឹកថ្ងៃទី១ ខែសីហានេះ បានអោយដឹងថា នៅព្រឹកនេះ ខ្ញុំចូលរួមកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូ មកពីទី១- ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹង២- រាជបណ្ឌិតសភាកម្ពុជាដើម្បីពិភាក្សាលើសេចក្តីព្រៀងច្បាប់របបសន្តិសុខសង្គម និងគោល នយោបាយជាតិ ស្តីអំពីភាសាខ្មែរនៅក្នុងក្របខណ្ឌនៃ
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៕
អត្ថបទ៖ សុខ លាភ