ក្នុងចំណោមប្រទេសទាំង ៦ នេះនិងមានប្រទេសមួយប៉ះ​កម្ពុជា​វគ្គ​ជម្រុះ​ World Cup 2022 ជុំទី១ខែមិថុនា

ថ្ងៃទី២៨ ខែមីនា​ ឆ្នាំ ២០១៩ ម៉ោង ៣៖៣៥ នាទី Pm

​ខែ​​មិថុនា​ខាង​មុខ​ ព្រឹត្តិការណ៍​វគ្គ​ជម្រុះ​បាល់ទាត់​ជើង​ឯក​ពិភព​លោក​​ឆ្នាំ​២០២២​ (FIFA World Cup 2022) នឹង​ចាប់​ផ្តើម​​ដំណើរ​ការ​ប្រកួត​ហើយ​ដែល​ត្រូវ​បាន​បែង​ចែក​ជា​៦​តំបន់​គឺ​ តំបន់​អាស៊ី​ (AFC) តំបន់​អាហ្វ្រិក​ (CAF) តំបន់​អាមេរិក​ខាង​ជើង​ កណ្ដាល​ និង​ការីប៊ៀន​ (CONCACAF) តំបន់​អាមេរិក​ខាង​ត្បូង​ (CONMEBOL) តំបន់​អូស្យានី​ (OFC) និង តំបន់​អឺរ៉ុប​ (UEFA)។

តំបន់​​អាស៊ី​​​មាន​ប្រទេស​ចំនួន​១២​​ត្រូវ​បាន​ចែក​ពីរ​ក្រុម​​តាម​​ចំណាត់​ថ្នាក់​ពិភព​លោក​ FIFA Ranking ចាប់​ពី​លេខ​ ​៣៥​-៤៦​ (​គិត​តំបន់​​អាស៊ី)​​ ​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​១​ដើម្បី​រក​​៦​ក្រុម​ឡើង​ទៅ​ជុំ​ទី​២។

ប្រទេស​​៦​ដែល​ស្ថិត​នៅ​កម្រិត​លើ​ Seeded ដែល​​ប្រទេស​​នេះ​មិន​ជួប​គ្នា​ទេ គឺ​ត្រូវ​ចាប់​ឆ្នោត​ជួប​ក្រុម​៦​ខាង​ក្រោម

  • ម៉ាឡេស៊ី
  • កម្ពុជា
  • ម៉ាកាវ​
  • ឡាវ​
  • ប៊ូតាន់​ និង​
  • ម៉ុងហ្គោលី

ប្រទេស​៦​ទៀត​ស្ថិត​នៅ​កម្រិត​ក្រោម​ Unseeded ដែល​ប្រទេស​នេះ​មិន​ជួប​គ្នា​ទេ​គឺ​ត្រូវ​ចាប់​ឆ្នោត​ជួប​ក្រុម​៦​ខាង​លើ

  • ​បង់ក្លាដេស​
  • កោះ Guam​
  • ប្រ៊ុយណេ
  • ទីម័រខាងកើត​
  • ប៉ាគីស្ថាន និង​
  • ស្រីលង្កា

ការ​​ចាប់​ឆ្នោត​ដោយ​ប្រទេស​កម្រិត​​ Seeded ទៅ​ជួប​ប្រទេស​កម្រិត​ Unseeded​ ដូច្នេះ​មាន​ន័យ​ថា​ មាន​ប្រទេស​១​ក្នុង​ចំណោម​ប្រទេស​ បង់ក្លាដេស​ កោះGuam ប៊្រុយណេ ទីម័រខាងកើត​ ប៉ាគីស្ថាន និង​ស្រីលង្កា ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ការ​ចាប់​ឆ្នោត​​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា នៅ​ទី​ស្នាក់ការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​ ( AFC) ​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ការ​ប្រកួត​ជើង​ទី​១​​ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៩៕

អត្ថបទ ៖ ( ពេជ្រ គឹមស្រ៊ិន )

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds