កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ជាលើកទី២ក្នុងសប្តាហ៍នេះ
(កូរ៉េខាងជើង)៖ តាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងក្នុងសេចក្តីថ្លែងការណ៍មួយ ឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលចម្ងាយខ្លី ២គ្រាប់នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ចេញពីឆ្នេរសមុទ្រខាងកើតរបស់ខ្លួន។
យោធាកូរ៉េខាងត្បូង បានអះអាងថា ការបាញ់សាកល្បងមីស៊ីលបែបនេះ មិនបានធ្វើឱ្យភាពតានតឹងនៅឧបទ្វីបកូរ៉េ ធូរស្រាលវិញឡើយ។ «យើងអំពាវឱ្យបញ្ឈប់សកម្មភាពទាំងនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ កូរ៉េខាងជើង បានបាញ់មីស៊ីលប្រភេទថ្មី ២គ្រាប់ជាលើកដំបូង ចាប់តាំងពីជំនួបរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលធ្វើឡើងកាលពីចុងខែមិថុនា៕
ប្រភព៖ Channelnewsasia