បញ្ជូនជនជាតិនីហ្សេរីយ៉ា៣នាក់ ទៅតុលាការ ពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន២១គីឡូក្រាម

 

(ភ្នំពេញ)៖ សមត្ថកិច្ច បញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាចំនួន៣នាក់ ទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញ​ហើយ នៅព្រឹកថ្ងៃទី៣១ ចខែកក្កដា ឆ្នាំ២០១៩នេះ ពាក់ពន្ធ័​ករណី​ជួញដូរថ្នាំញៀន ២១គីឡូក្រោម នៅខណ្ឌដង្កោ រាជធានីភ្នំពេញនោះ ។

អធិការនគរបាលខណ្ឌដង្កោលោក ជឹម ស៊ីថា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដោយមានការសម្របសម្រួលពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ បានបង្ក្រាបករណីជួញដូរថ្នាំញៀន ២១ គីឡូក្រោម ក្នុងផ្ទះសំណាក់យីហោតូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងនោះក៏បានឃាត់បុរសជនជាតិនីហ្សេរីយ៉ា៣នាក់។

ជនជាតិនីហ្សេរីយ៉ា៣នាក់ ដែលត្រូវបានឃាត់ខ្លួនមានទី១៖ ឈ្មោះMADUKAJONASCHIBU DO ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី២៖ ឈ្មោះ OBIESIE CHIKA ODINAKA CHIEMERIE អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរស្នាក់នៅផ្ទះសំណាក់តូនី ផ្លូវបេតុង ភូមិចំរើនផល សងា្កត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៣៖ ឈ្មោះ DAVIS CANKWDO អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលបុរីពិភពថ្មីចំការដូង ភូមិថ្មី សងា្កត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រីឯវត្ថុតាងដែលរកឃើញមាន ម្សៅក្រាមពណ៌សថ្លា ២១កញ្ចប់ (ស្មើ២១គីឡូក្រាម)លិខិតឆ្លងដែន៣ក្បាល  កាបូបស្ពាយចំនួន០២  ទូរស័ព្ទដៃ៤គ្រឿង និងទី៥៖ ឯកសារមួយចំនួន៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds