ACU បញ្ជូន មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី៣០ ខែកក្កដា នេះ

ភ្នំពេញ៖  ប្រធាន, អនុប្រធាន និង មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ទាមទារប្រាក់ពីថៅកែក្រុមហ៊ុនម្នាក់ ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរការចេញច្បាប់សាងសង់រោងចក្រ។

ជនជាប់សង្ស័យទី១ឈ្មោះ លៀ ប៊ុនរឿម ជាប្រធានមន្ទីរ, ទី២ឈ្មោះ ជាង វុទ្ធី ជាអនុប្រធានមន្ទីរទទួលបន្ទុកការងារ សំណង់ និងទី៣ឈ្មោះ តែ ប៊ុនថេ ង ជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ខេត្តពោធិ៍សាត់។

ជនទាំង៣នាក់ត្រូវ កម្លាំងនគរបាលយុត្តិធម៌ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ឱម យ៉ិនទៀង បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់ខាងលើកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយបានអោយដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ដោយសារតែពួកគេនាំគ្នាទាមទារ ថ្លៃសេវាពីថៅកែក្រុមហ៊ុនម្នាក់ ដែលមានបំណងសាងសង់រោងចក្រក្នុងខេត្តពោធិ៍សាត់ ចំនួន ១០ម៉ឺនដុល្លារជាថ្នូរនឹងការចេញច្បាប់សាងសង់៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds