មេគយ៖ ក្រុមហ៊ុនដែលនាំកាកសំណល់ប្លាស្ទិកទិ​ក ចូលកម្ពុជា នឹងត្រូវរងការផាកពិន័យជាង១ពាន់លានរៀល

​ភ្នំពេញ​៖  ថ្លែងនៅក្នុង​សន្និសីទកាសែត នា​រសៀល​ថ្ងៃទី​៣០ កក្កដានេះ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា រដ្ឋាភិបាល បានដាក់​កំហិត​ឲ្យ​ក្រុមហ៊ុន​ Chungyuen នាំ​កាកសំណល់​ប្លា​ស្ទិ​ក​ចេញពី​កម្ពុជា នៅត្រឹម​ថ្ងៃទី​២៤ សីហា​។ បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន នឹងត្រូវ​រង​ការផាកពិន័យ​១​ពាន់​លាន​រៀល​។

​អាជ្ញាធរ​រកឃើ​ញសំរាម​ប្លា​ស្ទិ​ក​៨៣ កុងតឺន័រ នៅ​កំពង់​ផៃ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដាថ្មីៗនេះ។ សំរាម​ទាំងនេះ ត្រូវបាន​ក្រសួងបរិស្ថាន អះអាងថា មាន​ប្រភព​មកពី​កាណាដា និង​អាមេរិក​។​

លោក គុណ ញឹម បញ្ជាក់ថា ក្រុមហ៊ុនChungyuen ​នាំចូល​សំរាម​នេះ មាន​ប្រធាន សួន ឡុ​ក ជនជាតិខ្មែរ ដែល​បាន​ចុះបញ្ជី​ដំណើរការ​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​៤០០០​លាន​រៀល​៕
អត្ថបទ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds