លោកត្រាំ គំរាម​ឈប់​ទទួល​ស្គាល់​ឋានៈ​ជាប្រទេសកំពុងអភិវឌ្ឍន៍របស់ចិន​នៅ WTO

(វ៉ាស៊ីនតោន)៖ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ចុង​សប្តាហ៍​មុន​បាន​គំរាម​​​​ថា​នឹង​ដក​ការ​ទទួល​ស្គាល់​ឋានៈ «​​ប្រទេស​​កំពុង​អភិវឌ្ឍន៍​​» ពិសេស​របស់​ប្រទេស ​ចិន​ និង​បណ្ដា​ប្រទេស​អ្នក​​មាន​ផ្សេង​ទៀត​​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក (WTO)​ លុះត្រា​​តែ​មាន​ការ​ផ្លាស់ប្តូរ​​​ច្បាប់​​របស់​អង្គការ​​នេះ​។​​

លោក ត្រាំ បាន​ឲ្យ​ដឹង​​ក្នុង​សេចក្ដី​ប្រកាស​​ព័ត៌មាន​មួយ​ថា​ អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ ប្រើប្រាស់ «​វិធាន​​ ​២ ផ្សេង​គ្នា​​ដែល​ហួស​សម័យ​រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​​បាន​អនុញ្ញាត​ឲ្យ​សមាជិក​របស់​ WTO មួយ​ចំនួន​ទទួល​បាន​អត្ថប្រយោជន៍​មិន​ស្មើភាព​គ្នា​»។​

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា​ ​បើ​គ្មាន​ «​ការ​រីក​ចម្រើន​ប្រកប​ដោយ​និរន្តរភាព» ក្នុង​ការ​កែ​ទម្រង់​ច្បាប់​របស់ អង្គការ WTO ក្នុង​រយៈពេល ​៩០ ថ្ងៃ​នោះ​ទេ ទីក្រុង​វ៉ាស៊ីនតោន​នឹង​​លែង​ចាត់​ទុក​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ណា​មួយ​ថា​ជា​​សមាជិក​របស់​អង្គការ​ WTO ទៀត​ហើយ «​ដែល [ប្រទេស​ទាំង​នោះ] ​ប្រកាស​មិន​ត្រឹមត្រូវ​ដោយ​ខ្លួន​ឯង​ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ និង​ស្វែងរក​អត្ថប្រយោជន៍​​មិន​សមរម្យ​នៃ​ភាព​បត់បែន​​​ក្នុង​ច្បាប់​ និង​ការ​ចរចា​​របស់​អង្គការ​ WTO​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds