រកឃើញភពមួយដែលមានព្រះអាទិត្យដល់ទៅ៣
ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញភពមួយឈ្មោះ LTT 1445 AB ដែលស្ថិតនៅចម្ងាយ ២២,៥លានឆ្នាំពន្លឺពីផែនដី។ ការរកឃើញនេះ គឺតាមរយៈផ្កាយរណប Transiting Exoplanet Survey របស់អង្គការណាសា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺភពនេះមានព្រះអាទិត្យដល់ទៅ៣ឯណោះ (ធំ១ តូច២)។
អ្នកវិទ្យាសាស្រ្តជឿជាក់ថា ភពនេះគឺជាភពថ្ម មានទំហំធំជាងផែនដីជាង ៨ដង និងមានសីតុណ្ហភាព ១៦០អង្សារសេ។
លោក Jennifer Winters ជាតារាវិទូម្នាក់នៅមជ្ឈមណ្ឌល Harvard-Smithsonian សម្រាប់ការសិក្សារូបវិទ្យាតារាសាស្រ្ត និងជាអ្នកស្រាវជ្រាវមួយរូបអំពីភព LTT 1445 AB បានប្រាប់ New Scientist ថា៖ «ប្រសិនបើអ្នកកំពុងឈរនៅលើផ្ទៃដីភពនោះ អ្នកនឹងឃើញមានព្រះអាទិត្យ៣ នៅលើមេឃ ប៉ុន្តែក្នុងនោះព្រះអាទិត្យ ២ គឺមើលឃើញតូចតែប៉ុណ្ណោះ។ ពួកវាមានពណ៌ក្រហម»៕
ប្រភព៖ Sputnik News