ចាប់ខ្លួន Hacker ជាស្ត្រីម្នាក់ ជាប់សង្ស័យលួចទិន្នន័យឯកជន ១០៦លាននាក់ នៅទូទាំង សហរដ្ឋអាមេរិក និងកាណាដា

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនហិរញ្ញវត្ថុ Capital One Financial បានឱ្យដឹងថាទិន្នន័យឯកជន របស់អតិថិជនជាង១០០ លាននាក់ នៅក្នុងសហរដ្ឋអាមេរិក និង៦លាននាក់នៅក្នុងប្រទេស កាណាដា ត្រូវបាន Hacker ម្នាក់លួចយក។ ប៉ុន្តែ Hacker ម្នាក់នេះក៏ត្រូវបានចាប់ខ្លួន ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យជា Hacker ខាងលើគឺជាស្ត្រីមា្នក់ឈ្មោះ Paige Thompson មានអាយុ៣៣ឆ្នាំ និងជាអតីតអ្នកជំនាញខាង software ប្រចាំក្រុមហ៊ុន Seattle technology។ Thompson បានបង្ហាញខ្លួននៅចំពោះមុខតុលាការអាមេរិក ក្នុងទីក្រុង Seattle នៅថ្ងៃចន្ទសប្ដាហ៍នេះ។

ដោយឡែក បើតាមតុលាការអាមេរិក ស្ត្រីឈ្មោះ Thompson ត្រូវបានចាប់ខ្លួន ក្រោយគេ រកឃើញថា រូបនាងបានបង្ហោះព័ត៌មានដែល Hack បាន ចន្លោះពីថ្ងៃទី១២ ខែមីនា និងថ្ងៃ ទី១៧ ខែកក្កដា ហើយការបង្ហោះព័ត៌មានទាំងនេះទៀតសោត ធ្វើឱ្យអតិថិជនជាច្រើននាំគ្នា រាយការណ៍ ក៏ដូចជាចោទប្រកាន់ថា Capital One ធ្វើឱ្យលេចធ្លាយទិន្នន័យឯកជន របស់ពួកគេ។

គួរបញ្ជាក់ថា ព័ត៌មានឯកជនដែលត្រូវគេលួចយកនោះ គឺមានឈ្មោះ និងអាស័យដ្ឋាន។ ប៉ុន្តែ គេនៅមិនទាន់អាចបញ្ជាក់ពីចេតនាពិតប្រាកដរបស់ Hacker នៅឡើយទេ។ រីឯ Hacker ក៏មិន បានចូលទៅលួចលេខគណនីធនាគារ ឬកាត ATM របស់អ្នកអតិថិជន នោះដែរ ខណៈការបែក ធ្លាយព័ត៌មាននេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យ Capital One ខាតបង់ប្រាក់ ចន្លោះពី១០០ ដល់១៥០លានដុល្លារ ក្នុងឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds