សម្តេចតេជោ ៖ ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឲ្យប្រជា​ពលរដ្ឋបន្ដ​បរិភោគ​សាច់ជ្រូកដូចធម្មតា។ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការ​ពិនិត្យតាម​ដាន​ជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូច​គ្នាតែប៉ុណ្ណោះ។ នេះបើយោងតាមទំព័រ​ហ្វេសបុក​របស់សម្តេចនៅព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩។

សម្ដេចតេជោ បន្ថែមថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភក្នុងការទទួលទានសាច់ជ្រូក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញដែលពាក់ព័ន្ធលើបញ្ហានេះបានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះជៀសវាងការឆ្លងរីករាលដាលទៅកាន់ជ្រូកផ្សេងទៀតដែលនៅក្បែរនោះ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds