ស្រ្តីម្នាក់កាត់លិង្គប្តីចោលហើយនិយាយថា “របស់ដែលគាត់យកមិនបាន អ្នកណាក៏គ្មានសិទ្ធយកវាដែរ”
តៃវ៉ាន់៖ ស្រ្តីជាប្រពន្ធម្នាក់បានយកកន្ត្រៃទៅកាត់ប្រដាប់ភេទរបស់ប្តីឡើងដាច់ខ្ទេចខ្ទី និងបានយកកំទេចប្រដាប់ភេទទាំងនោះទៅបោះចោលក្នុងបង្គន់ទៀតផង ក្រោយគាត់បានរកឃើញថា បុរសជាប្តីលួចមានស្រ្តីផ្សេងក្បត់ចិត្តគាត់។ ស្រ្តីជាជនដៃដល់មានឈ្មោះថា Lee អាយុ ៥៨ ឆ្នាំ ហើយប្តីរបស់គាត់មានឈ្មោះថា Chen អាយុ ៥៦ ឆ្នាំ រស់ក្នុងតំបន់ Hukou នៃកោះតៃវ៉ាន់។ មុនកើតហេតុស្រ្តីជាប្រពន្ធបានរកឃើញថា ប្តីរបស់គាត់បានលួចស្រីថ្មីក្បត់ចិត្តគាត់ ដែលសកម្មភាពនេះពិតជាបានធ្វើគាត់ខឹងខ្លាំងណាស់ ព្រោះកន្លងមកគាត់តែងស្រលាញ់ និងទុកចិត្តប្តីគាត់ខ្លាំងណាស់។
ព្រោះតែភ្លើងប្រចណ្ឌនៅក្នុងថ្ងៃកើតហេតុ ស្រ្តីជាប្រពន្ធបានដាក់ថ្នាំសន្ដំឲ្យប្តីញ៉ាំ ហើយក្រោយមកគាត់ក៏បានធ្វើសកម្មភាពកាត់លិង្គ និងពងស្វាយរបស់ប្តី និងយកទៅបោះចោលក្នុងបង្គន់តែម្ដង។ ក្រោយពេលធ្វើសកម្មភាពរួចស្រ្តីជាប្រពន្ធបានប្រាប់ទៅកាន់បុរសជាប្តីថា “របស់ដែលគាត់យកមិនបាន អ្នកណាក៏គ្មានសិទ្ធយកវាដែរ”។ ពេលនេះបុរសជាប្តីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈស្រ្តីជាប្រពន្ធត្រូវប៉ូលិសធ្វើការឃាត់ខ្លួន៕