លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​សាច់ប្រាក់​សុទ្ធដែល​ដាក់​នៅរតនាគារ​ជាតិ និង​ធនាគារ​ជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទម្លាយ​ឱ្យដឹងថា សាច់​ប្រាក់​សុទ្ធដែល​រាជរដ្ឋាភិបាល​បាន​ផ្ញើនៅរតនាគារជាតិ និង​ធនាគារជាតិ​ គឺឡើង​ជិតដល់ ១៤លាន​លាន​រៀល (១លាន​លានរៀល​ស្មើនឹង ២៥០លានដុល្លារ)។

រូបភាព៖ ផេកលោកនាយករដ្ឋមន្រ្តី

ប្រមុខរាជរដ្ឋាភិបាល​ថា «ឡើងប្រាក់ខែហើយ ថែមទាំងបើក២អាទិត្យ​ម្តងទៀត»ទោះគ្មាន​ចំណូល​បន្ថែម ក៏​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​បើក​ប្រាក់ខែឱ្យ​មន្រ្តី​រាជការ​លើសពីមួយ​ឆ្នាំដែរ ពោលគឺ​១ខែ​រដ្ឋចាយអស់ ៣០០លានដុល្លារ តែ​ប្រាក់ចំណូល​មានលើស​ពី ៤០០លាន​ដុល្លារ​ ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds