លោក ពូទីន ៖ ទ័ពជើងទឹករុស្ស៊ីបំពាក់បច្ចេកវិទ្យាថ្មីបំផុត មិនខ្លាចនឹងសត្រូវណាមួយឡើយ

(រុស្ស៊ី)៖ កាលពីថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅក្នុងពិធីព្យុហយាត្រាទ័ពជើងទឹកប្រចាំឆ្នាំរបស់​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ថ្លែង​ថា ទ័ព​ជើងទឹក​រុស្ស៊ី គឺ​ជាអ្នក​នាំមុខ​គេ​ក្នុង​ការ​សម្របខ្លួន និង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធាថ្មី និង​ធានាដល់​សមត្ថភាព​ការពារ​ប្រទេស មិន​ខ្លាច​សត្រូវ​ឈ្លានពាន​ឡើយ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ទ័ព​ជើងទឹក​របស់យើង ធានា​បានទាំងស្រុង​នូវ​សន្តិសុខ​រុស្ស៊ី និង​ផលប្រយោជន៍​ជាតិ​របស់ខ្លួន ហើយ​មាន​សមត្ថភាព​ប្រឈម​មុខនឹង​ការឈ្លានពាន​ណាមួយបាន។ ទ័ព​ជើងទឹក បាន​ចូលរួម​ចំណែក​យ៉ាង​អស្ចារ្យ ក្នុង​ការ​អភិវឌ្ឍ​វិស័យវិទ្យាសាស្រ្ត​ក្នុងប្រទេសរុស្ស៊ី។ បច្ចុប្បន្ន ទ័ពជើងទឹក គឺ​ប្រើបច្ចេកវិទ្យា​ថ្មី​បំផុត។ វា​គឺប្រើប្រាស់​ប្រកបដោយប្រសិទ្ធភាព និង​អភិវឌ្ឍ​វិស្វកម្ម​​ និង​គម្រោង​រចនា​តែមួយគត់គ្មានពីរក្នុងពិភពលោក»។

បើតាម​ការលើកឡើង​របស់​របស់​ប្រធានាធិបតី​រូបនេះ ទ័ពជើងទឹក​រុស្ស៊ី នឹង​ទទួល​បាន​នាវាថ្មី និង​កាណូតបំពាក់កាំភ្លើង​ថ្មី​ចំនួន១៥គ្រឿង ព្រមទាំងការ​ធ្វើទំនើបកម្ម​យោធា និង​ហេដ្ឋារចនាសម្ព័ន្ធតាម​មូលដ្ឋានទ័ព​ជើងទឹក​ផងដែរ ក្នុងឆ្នាំ​២០១៩​នេះ៕

ប្រភព៖ TASS

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds