បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ខ្ទាតកូនតូចចេញពីរថយន្តរងរបួសស្រាល

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនជ្រុល ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង និងខ្ទាតកូនតូចចេញពីរថយន្តរងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។អ្នកបើកបររថយន្តបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់ និងគ្រួសារទើបមកពីដើរលេង នៅកោះពេជ្រ ដោយធ្វើដំណើរត្រលប់ទៅផ្ទះវិញ

លុះមកដល់ចំណុចកើតហេតុ ដោយបើករថយន្តលឿនគេចមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ខ្ទាតកូនចេញពីរថយន្តរងរបួសស្រាល ចំណែកឯ៤នាក់ទៀតបោកផ្ទប់ ក្នុងរថយន្តរងរបួសស្រាលផងដែរ។ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តមកដោះស្រាយ ទៅតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds