ក្រូអាស៊ី​ ជាប្រទេសមានជំរំអ្នកអាក្រាតកាយនិយមធំបំផុតនៅអឺរ៉ុប

ក្នុង​នាម​ជា​គោលដៅ​អាក្រាត​ដំបូង​គេ​មួយ​ឆ្នេរ Adriatic ស្រស់ស្អាត​របស់​ប្រទេស​ក្រូអាស៊ី​មាន​ប្រវត្ដិ​ដ៏យូរលង់ និង​រឿងរ៉ាវ​ជាច្រើន​ទាក់ទង​នឹង​ការស្រាត​ចុះ​ហែល​ទឹក និង​ដើរលេង​កម្សាន្ដ​នៅ​តំបន់​ក្បែរ​តាម​ប្រពៃណី​អាក្រាត​និយម​។

ឌូសាន សាឡូម៉ុន ជនជាតិ​ស្លូវេនី​ដែល​មក​បោះជំរំ​អាក្រាត​ដំ​ធំ​បំផុត​នៅ​ក្រូអាស៊ី​ជាមួយ​ភរិយា​រយៈពេល​ជិត ៥០ ឆ្នាំ​នេះ​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ អាក្រាត​និយម​គឺជា​សេរីភាព​»​។

នៅ​ជំរំ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​លើ​ផ្ទៃដី​ជាង ១០០ ​ហិកតា ភ្ញៀវ​តែងតែ​ស្រាត ខណៈ​ពួកគេ​មក​កម្សាន្ដ​ទីនោះ​រួមទាំង​ការលេង​កីឡា ឬ​ជិះកង់​ផងដែរ​។ ជំរំ​កោះ Koversada មាន​ភ្ញៀវ​មក​លេង​ម្ដង​ប្រមាណ ៥ ​ពាន់​នាក់​ដោយ​ការស្នាក់​នៅក្នុង​តង់ ឡានវ៉េន ឬ​អាផាតមិន​ជាដើម​។ ប៉ុន្ដែ​តួលេខ​នេះ​ខុសប្លែក​គ្នា​ទាំងស្រុង​ពី​ថ្ងៃ​បុណ្យ heyday ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ពេល​រដូវក្ដៅ​មាន​អ្នក​បោះជំរំ​រហូត​ដល់ ១៥ ០០០ នាក់​មក​ទីនេះ​។

ជំរំ Koversada បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ១៩៦១ ជា​ជំរំ​អាក្រាត​បែប​ជំនួញ​ដំបូង​បំផុត​នៅ​អឺរ៉ុប​។ ប៉ុន្ដែ​រឿងរ៉ាវ​អំពី​អាក្រាត​និយម​របស់​ក្រូអាស៊ី​មាន​ប្រវត្ដិ​តាំងពី​ទសវត្សរ៍​ ៣០ នៅ​ភាគ​ខាង​ជើង​កោះ រ៉េប​។

ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ក្រូអាស៊ី​មាន​ជំរំ​អាក្រាត ៣៤ ដែល​ឈានមុខ​លើស​បារាំង និង​អាល្លឺម៉ង់ តែ​បច្ចុប្បន្ន​វា​ធ្លាក់​ទៅ​ដល់​លេខ ៩​។ កាលពី​ឆ្នាំ​មុន​ទេសចរ​ជិត ១៩ លាន​នាក់​មក​លេង​ប្រទេស​ដែល​មាន​ប្រជាជន​តែ​ ៤,២ ​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds