តោះទៅមើលរថយន្តវៀតណាមម៉ាស៊ីន ៨ ជាមួយនឹងតម្លៃ!

ក្រោយ​រូបភាព​លេច​ចេញ​ព្រោងព្រាត​ពី​ VinFast Lux V8 មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត​ Lux V8 ដែល​ដាក់​បង្ហាញ​នៅ​កម្មវិធី Geneva Motor Show កាល​ពី​​មីនា​ក្នុង​ប្រទេស​ស្វីស​កន្លង​ទៅ​។ ​រថយន្ត​នេះ​ត្រូវ​បាន​នាំ​មក​កាន់​ប្រទេស​វៀតណាម​ សម្រាប់​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​ផលិត​​យានយន្ត​ VinFast កាល​ពី​​ខែ​មិថុនា​។

រថយន្ត​ Lux V8 នេះ​មាន​បំពាក់​ប្រព័ន្ធ​ម៉ាស៊ីន​កម្លាំង​ខ្លាំង ដោយ​មាន​ចំណុះ ៦,២ លីត្រ ៨ ស៊ីឡាំង គួប​ផ្សំ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ អាច​បង្កើត​កម្លាំង​បាន​ ៤៥៥ សេះ។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​រត់​ដល់​ល្បឿន ៣០០ គ.ម/ម៉ ឯណោះ។

សម្រាប់​ទីផ្សារ​វៀតណាម តម្លៃ​របស់​រថយន្ត​ VinFast មួយ​នេះ​មិន​ទាន់​បាន​បង្ហាញ​នោះ​ទេ។ យ៉ាងណាក្ដី​ជា​មួយ​ប្រព័ន្ធ​ម៉ាស៊ីន​ខ្លាំង និង​​ប្រណីត​ភាព​ខ្ពស់​បែប​នេះ គេ​រំពឹង​ថា​តម្លៃ​របស់​វា​អាច​លើស​​តម្លៃ​ ២ ពាន់​លាន​ដុង (ប្រមាណ ៨៥ ៤៩៤ ដុល្លារ) ​របស់​រថយន្ត​ VinFast Lux SA2.0៕​​​​

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds