នារសៀលនេះ លោក ពេជ្រ ស្រស់ នឹងដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ទៅអង្គភាព ACU

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩​ ម៉ោង 01:43 PM

(ភ្នំពេញ) ៖ លោក ពេជ្រ ស្រស់ ប្រតិភូគណបក្សយុវជនកម្ពុជា និងជាសមាជិកឩត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងផ្តល់យោបល់ នៅរសៀលថ្ងៃទី២៨ មីនា ឆ្នាំ២០១៩នេះ នឹងដាក់ពាក្យបណ្តឹងលោក ផែង វណ្ណៈ ទៅ ACU ជុំវិញរឿងលោក ផែង វណ្ណៈ យកលុយ ៥ ០០០ដុល្លារ របស់ជនបង្កគ្រោះថ្នាក់ចរាចរលើនិស្សិតស្រីម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ក្នុងខណ្ឌទួលគោក កាលពីថ្មីៗនេះ ។នេះបេីតាមការបញ្ជាក់របស់លោក ពេជ្រ ស្រស់ ដែល់ប្រាប់គេហទំព័រFast Newsនៅមុននេះ។

ចំពោះករណីដាក់ពាក្យប្តឹងនេះដែរ លោក ពេជ្រ ស្រស់ បានសរសេរនៅលេីហ្វេសប៊ុកផ្ទាល់របស់លោក ដោយការសរសេរនោះគឺលោកបានបញ្ជាក់ថា បង ផែង វណ្ណៈ ជាតារា Facebook អាងប្រជាមតិតាមFacebookចំណែកខ្ញុំវិញគឺអាងគម្ពីរច្បាប់ ហើយពាក្យប្តឹងទៅ ACU នេះ គឺ នឹងដាក់ចូលទៅ ACU ក្នុងពេលរសៀលនេះ ហើយសូមបងប្អូនជនរួមជាតិ និងសាមីខ្លួនអានឲ្យយល់ខ្លឹមសារចាំឆ្លើយតបក៏មិនយឺតពេលដែរ..។

សូមអានពាក្យបណ្តឹងខាងក្រោម ៖

អត្ថបទ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds