ពិតជាមិនសរសើរមិនបាន!! ដេននី ក្វាន់ ចំណាយពេលទំនេរខ្លួនចែកអំណោយដល់អ្នកក្រខ្សត់
អតីតតារាសម្ដែងស្រី កញ្ញា ដេនី ក្វាន់ ក្រោយត្រូវផ្អាកពីពិភពសិល្បៈ បានចាប់ផ្ដើមក្លាយជាសប្បុរសជន ជួួយឧបត្ថម្ភដល់អ្នកខ្វះខាតជាច្រើននាក់ ទទួលបានការកោតស្ញប់ស្ញែង និងគាំទ្រជាច្រើនពីសំណាក់អ្នកគាំទ្រ។
កញ្ញា ដេននី ក្វាន់ ជាតារាដែលបានចំណាយពេលធ្វើទានទាំងខ្លួនរវល់ដកឃ្លាមិនរួច ដោយសកម្មភាពចែកទានរបស់នាង ក៍មិនមែនគ្រាន់តែចែកបាយកញ្ចប់ ឬ ចែកទានបន្តិចបន្តួច ហើយថតបង្ហោះនោះទេ។
ដេននី ក្វាន់ បានបង្ហោះក្ដៅៗ នៅថ្ងៃទី២៧ខែ កក្កដា នេះថា ថ្ងៃនេះថ្ងៃសៅរ៍មិនបានដេីរលេងអីទេ គឺមកចែកទានជូនពូមីង ដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារ នៅក្បែរចំការរបស់ខ្ញុំ។
កញ្ញាបន្ថែមថា និយាយទៅមួយជីវិតរបស់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងពេលដែលបានជួយមនុស្សកំពុងពិបាកនោះទេ ខ្ញុំមិនមែនអ្នកមានអីទេ តែអ្វីដែលខ្ញុំមាននោះគឺទឹកចិត្តជីវិតមនុស្សម្នាក់ៗគ្មាននរណាចង់ក្រនោះទេ។ ចឹងហេីយបេីយេីងមានបានគួរតែចែករំលែកដល់អ្នកក្រខ្សត់ខ្លះក៏មិនក្រដែរ ព្រោះមិនដែលលឺថាក្រនិងធ្វេីបុណ្យចែកទានផង៕
អត្ថបទ៖ សុខ លាភ