ACU ឃាត់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅថ្ងៃនេះ
ពោធិ៍សាត់៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួនប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។
ប្រភពពីសមត្ថកិច្ច ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីសុរិយោដីខេត្តពោធិ៍សាត់, ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីទទួលការងារសំណង់,ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ ៩៖៣៥នាទីព្រឹកមិញ ទីដែលលោក និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀតចាប់ខ្លួននៅក្នុងអង្គភាពតែម្តង៕
ដោយ សុខ លាភ