ស្ពានជ្រោយចង្វារទី១នឹងធ្វើការដាក់អោយដំណើរជាធម្មតាវិញនៅខែមេសាខាងមុខនេះមុនចូលឆ្នាំខ្មែរ
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:26 PM
ភ្នំពេញ៖ សម្រាប់ការអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ស្ពានជ្រោយចង្វារទីមួយនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នេះហើយ ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកញ្ជូន ។ ការដាក់គម្រោងឲ្យដំណើរការស្ពានជ្រោយចង្វារនេះ បន្ទាប់ពីការសាងសង់អស់រយៈពេលជាច្រើនខែកន្លងមកហើយ ។
សព្វថ្ងៃនេះយើងអាចធ្វើដំណើរបានតែស្ពានជ្រោយចង្វាទី២តែប៉ុណ្ណោះ ដែលពេលខ្លះក៏ធ្វើឲ្យមានការកកស្ទះចរាចរណ៍ផងដែរ ។ បើទៅយោងតាមបណ្តាញសង្គមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងមកនេះ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីក្រសួងតំណាងក្រុមហ៊ុនជួសជុលសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងអាជ្ញាធរមានសមត្ថកិច្ច បានចុះត្រួតពិនិត្យស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ដែលគ្រោងនឹងត្រូវបើកសម្ពោធដាក់ឱ្យសាធារណជនប្រើប្រាស់ជាផ្លូវការ នាពេលខាងមុខនេះ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
អត្ថបទ៖ យឺន សីហា